Zlatan ថា​បើ​ Pogba មិន​ចង់​នៅ​​ Man Utd គួរ​លក់​ចេញ​ទៅ​

Posted in Sport & Fitness on August 01 2019 at 03:42 PM
Zlatan Ibrahimovic បាន​ផ្ដល់​យោបល់​ឲ្យ​ Manchester United លក់​ Pogba ថា​ចេញ​បើ​សិន​ជា​សាមី​កីឡាករ​លែង​ចង់​នៅ​ Old Trafford តទៅ​ទៀត។​​​

450_86d9ea553aa29edf5271b0ad6e9fe885.jpg

Pogba វ័យ​២៦​ឆ្នាំ​ បាន​និយាយ​ថា​រូប​គេ​ចង់​បាន "បទ​ពិសោធន៍​ថ្មី" ហើយ​ភ្នាក់​ងារ​ផ្ទាល់​គឺ​លោក​ Mino Raiola ក៏​បាន​និយាយ​ដែរ​ថា​ ខ្សែ​បម្រើ​អន្តរជាតិ​បារាំង​ចង់​ចេញ​ពី United។​ Zlatan អតីត​មិត្ត​រួម​ក្រុម​ Pogba ប្រាប់​ BBC ថា​ United គួរ​ក៏​ឃាត់​កីឡាករ​ណា​ដែល​មិន​ចង់​នៅ។​

"ខ្ញុំ​គិត​ថា​បើ Pogba មិន​ចង់​នៅ​ វា​គ្មាន​ហេតុ​ផល​អ្វី​ដែល​ប្រឹង​ឃាត់​ទេ។​ ឲ្យ​គេ​ចេញ​ទៅ​ បើ​ Pogba ចង់​ចេញ​ ហើយ​ United គួរ​ចំណាយ​ពេល​រក​អ្នក​ថ្មី​ដែល​ចង់​លេង​ មក​ជំនួស​វា​ប្រសើរ​ជាជាង"។​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​និយាយ​ដូច្នេះ។​

គួរ​បញ្ជាក់​ថា​ Real Madrid គឺ​ជា​ក្រុម​ដែល​លេច​ធ្លោ​ជាង​គេ​ក្នុង​ការ​ប្រជែង​យក​ Pogba ពី​ Manchester United៕

450_3c1a56c8c073d5c632c33ba687bab5b5.jpg

 
 

 

Comments (0)

No login
gif